រ៉ូម 7:4-8

រ៉ូម 7:4-8 គខប

រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ដោយ‌សារ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត បងប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះ‌គ្រិស្ត​ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ‌ជាម្ចាស់ ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់ តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យ‌វិន័យ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំ‌ឃាំង​យើង ដូច្នេះ យើង​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​ថ្មី ដែល​មក​ពី​ព្រះ‌វិញ្ញាណ មិន​មែន​បម្រើ​តាម​របៀប​ចាស់ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។ បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​ឲ្យ​មាន​ការ​លោភ‌លន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​។