រ៉ូម 7:2-3

រ៉ូម 7:2-3 គខប

ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្ដី​តាម​ច្បាប់ នាង​នៅ​ជាប់​ជា​មួយ​ប្ដី តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់ នាង​នឹង​រួច​ផុត​ពី​ច្បាប់​ដែល​ចង​នាង​ឲ្យ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។ ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។