រ៉ូម 7:18-20, 22-24

រ៉ូម 7:18-20 គខប

ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថ‌ភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។ ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។

រ៉ូម 7:22-24 គខប

ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់ ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ​របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ជា​ឈ្លើយ ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន?

វីដេអូសម្រាប់ រ៉ូម 7:18-20,22-24