រ៉ូម 6:8-11

រ៉ូម 6:8-11 គខប

ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រិស្ត​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ទេ ដ្បិត​ព្រះអង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់។ រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បងប្អូន​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។