រ៉ូម 5:12-14

រ៉ូម 5:12-14 គខប

តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ។ ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំ​មក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំ​ជា​និមិត្ត‌រូប​នៃ​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។