រ៉ូម 4:9-12

រ៉ូម 4:9-12 គខប

តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះអង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក» ។ តើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។ លោក​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត​ដោយ‌សារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់ ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​មាន​ជំនឿ ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត។ លោក​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​អប្រាហាំ​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​លោក​មិន​ទាន់​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​នោះ​ផង។