រ៉ូម 4:4-6

រ៉ូម 4:4-6 គខប

ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះ‌ជា‌ម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ​ឲ្យ​សុចរិត ព្រះអង្គ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថា