រ៉ូម 4:19-21

រ៉ូម 4:19-21 គខប

កាល​ណោះ លោក​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​លោក​មើល​មក​រូប​កាយ​របស់​លោក​ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​លោក​យាយ​សារ៉ា​ឃើញ​ថា​ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​លោក​មិន​អន់‌ថយ​ដែរ។ លោក​មិន​បាត់​ជំនឿ ហើយ​ក៏​មិន​សង្ស័យ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជា‌ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​លោក​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​លោក​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ព្រះ‌ជា‌ម្ចាស់​សន្យា​ធ្វើ​អ្វី ព្រះអង្គ​ពិត​ជា​មាន​ឫទ្ធា‌នុភាព​នឹង​សម្រេច​តាម​បាន​មិន​ខាន។

វីដេអូសម្រាប់ រ៉ូម 4:19-21