រ៉ូម 3:21-24

រ៉ូម 3:21-24 គខប

ឥឡូវ​នេះ ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង​អំពី​របៀប​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ព្រះអង្គ​មិន​គិត​ពី​ក្រឹត្យ‌វិន័យ*​ទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។ ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ជា​មួយ តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​។

វីដេអូសម្រាប់ រ៉ូម 3:21-24