រ៉ូម 16:3-5

រ៉ូម 16:3-5 គខប

សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា​ឲ្យ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រិស្ត រួម​ជា​មួយ​ខ្ញុំ គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរ‌គុណ​គាត់ ក្រុម‌ជំនុំ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរ‌គុណ​គាត់​ដែរ។ សូម​ជម្រាប​សួរ​ក្រុម‌ជំនុំ ដែល​ជួប‌ជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​ឲ្យ​ខ្ញុំ​ផង។ សូម​ជម្រាប​សួរ​លោក​អេប៉ៃ‌ណែត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រិស្ត​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។