រ៉ូម 14:19-21

រ៉ូម 14:19-21 គខប

ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។ ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បងប្អូន​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។