រ៉ូម 14:10-13

រ៉ូម 14:10-13 គខប

រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បងប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បងប្អូន​របស់​អ្នក? យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជា‌ម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា ​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជា‌ម្ចាស់ យ៉ាង​នោះ​ដែរ ​។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជា‌ម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។