រ៉ូម 13:11-13

រ៉ូម 13:11-13 គខប

បងប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។ យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។ ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តម្រា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។