រ៉ូម 12:16-19

រ៉ូម 12:16-19 គខប

ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់‌ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ​។ ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ” ។