រ៉ូម 11:29-32

រ៉ូម 11:29-32 គខប

កាល​ណា​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះអង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះអង្គ​ត្រាស់​ហៅ ព្រះអង្គ​ក៏​មិន​ប្រែ‌ប្រួល​ដែរ។ រីឯ​បងប្អូន ពី​ដើម​បងប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ព្រះអង្គ​ក៏​មេត្តា‌ករុណា​ដល់​បងប្អូន។ រីឯ​ពួក​គេ​វិញ ពួក​គេ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​នេះ មក​ពី​ព្រះ‌ជា‌ម្ចាស់​មេត្តា‌ករុណា​ដល់​បងប្អូន។ ដូច្នេះ ព្រះអង្គ​ក៏​មេត្តា‌ករុណា​ដល់​ពួក​គេ​នៅ​ពេល​នេះ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ដើម្បី​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។