ក្រោយមកទៀត ខ្ញុំឃើញទេវតា*បួនរូបឈរនៅទិសទាំងបួននៃផែនដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែនដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។ បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែនដី និងសមុទ្រថា៖ «សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន»។ ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសម្គាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល គឺ
អាន វិវរណៈ 7
ស្ដាប់នូវ វិវរណៈ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 7:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ