វិវរណៈ 6
6
កូនចៀមបកត្រាប្រាំមួយ
1ខ្ញុំមើលទៅឃើញកូនចៀមបកត្រាទីមួយ ក្នុងចំណោមត្រាទាំងប្រាំពីរនោះ ហើយខ្ញុំឮសត្វមានជីវិតមួយ ក្នុងបណ្ដាសត្វមានជីវិតទាំងបួន បន្លឺសំឡេងឡើងដូចផ្គរលាន់ថា: «សូមអញ្ជើញមក!»។ 2#សក. ១.៨, ៦.៣, ៦ខ្ញុំមើលទៅឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជម្នះ។
3ពេលកូនចៀមបកត្រាទីពីរ ខ្ញុំឮសូរសត្វមានជីវិតទីពីរពោលថា: «សូមអញ្ជើញមក!»។ 4#សក. ១.៨, ៦.២ស្រាប់តែសេះមួយទៀតចេញមក សម្បុរក្រហមដូចភ្លើង។ អ្នកជិះសេះនោះបានទទួលអំណាចដកសន្តិភាពចេញពីផែនដី ដើម្បីឲ្យមនុស្សលោកប្រហារជីវិតគ្នាទៅវិញទៅមក។ គាត់បានទទួលដាវមួយយ៉ាងធំ។
5 #
សក. ៦.២, ៦ ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថា: «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ 6ហើយខ្ញុំបានឮដូចជាមានសំឡេងមួយ ចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួនថា: «អង្ករមួយគីឡូ ថ្លៃមួយដួង* ពោតបីគីឡូក៏ថ្លៃមួយដួងដែរ#៦.៦ ពាក្យដើម «ស្រូវសាលីមួយគីឡូថ្លៃមួយដួង* ស្រូវឱកបីគីឡូក៏ថ្លៃមួយដួងដែរ…»។ ឃ្លានេះមានន័យថានឹងកើតមានទុរ្ភិក្ស។ រីឯប្រេង និងស្រាទំពាំងបាយជូរវិញ កុំប៉ះពាល់ឲ្យសោះ»។
7ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថា: «សូមអញ្ជើញមក!»។ 8#អគ. ១៤.២១ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជ#៦.៨ យើងអាចបកប្រែពាក្យនេះថា «ស្ថានមនុស្សស្លាប់» ក៏បាន។ក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និងស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជំងឺអាសន្នរោគ និងសត្វសាហាវនៅលើផែនដី ឲ្យមកប្រល័យជីវិតមនុស្សលោក។
9ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។ 10អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។ 11អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទម្រាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។
12 #
វវ. ១១.១៣, ១៦.១៨; អស. ១៣.១០; យអ. ២.១០, ៣១, ៣.១៥; មថ. ២៤.២៩; មក. ១៣.២៤-២៥; លក. ២១.២៥ ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម 13#អស. ៣៤.៤រីឯផ្កាយនៅលើមេឃក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។ 14#វវ. ១៦.២០ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ 15#អស. ២.១៩, ២១ស្ដេចនានានៅលើផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ ពួកអ្នកងារ និងអ្នកជាទាំងប៉ុន្មាន ក៏នាំគ្នាទៅពួននៅតាមរអាងភ្នំ និងតាមថ្មភ្នំ 16#ហស. ១០.៨; លក. ២៣.៣០ទាំងពោលទៅកាន់ភ្នំ និងថ្មថា:
ចូររលំសង្កត់លើយើងខ្ញុំមក
ចូរជួយលាក់យើងខ្ញុំ
ឲ្យផុតពីព្រះភ័ក្ត្ររបស់ព្រះអង្គ
ដែលគង់នៅលើបល្ល័ង្ក
និងឲ្យផុតពីព្រះពិរោធរបស់កូនចៀម
17 #
យអ. ២.១១; មគ. ៣.២ ដ្បិតថ្ងៃដ៏អស្ចារ្យជាថ្ងៃដែលព្រះអង្គ
និងកូនចៀម ទ្រង់ព្រះពិរោធនោះ
មកដល់ហើយ
គ្មាននរណាអាចរួចខ្លួនឡើយ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: