វិវរណៈ 22:16-17

វិវរណៈ 22:16-17 គខប

យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង​ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។ ព្រះ‌វិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!។