វិវរណៈ 19:11-14

វិវរណៈ 19:11-14 គខប

បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ព្រះអង្គ​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។ ព្រះអង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះអង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ ព្រះអង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។ កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ​ស​មក​តាម​ព្រះអង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។