ទំនុកតម្កើង ពាក្យលំនាំ
ពាក្យលំនាំ
តាំងពីដើមរៀងមក ប្រជាជនអ៊ីស្រាអែលតែងតែនិពន្ធបទចម្រៀង និងកំណាព្យជាច្រើន ដើម្បីសរសើរតម្កើងព្រះជាម្ចាស់ អរព្រះគុណព្រះអង្គ និងទូលព្រះអង្គនូវអំណរសប្បាយ ឬទុក្ខលំបាករបស់ពួកគេ។ ក្រោយមក គេប្រមូលបទចម្រៀង និងកំណាព្យទាំងនោះមកចងក្រងជាកណ្ឌគម្ពីរមួយ ដែលមានចំណងជើងថា «ទំនុកតម្កើង»។
តាមរយៈទំនុកតម្កើង ប្រជាជនសម្តែងនូវការទុកចិត្ត និងផ្ញើជីវិតរបស់ខ្លួនលើព្រះជាម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ ព្រោះគេជឿថា ព្រះអង្គជ្រាបច្បាស់ពីទុក្ខលំបាក និងការព្រួយបារម្ភរបស់គេ ហើយនៅពេលគេតូចចិត្តភ័យខ្លាច ឬមានកំហឹង បះបោរ ក៏ព្រះអង្គជ្រាបដែរ។ ជាពិសេសទៅទៀត ព្រះជាម្ចាស់តែងតែឆ្លើយតប នៅពេលណាគេស្រែកអង្វររកព្រះអង្គ។
ក្នុងគម្ពីរទំនុកតម្កើង នេះ យើងឃើញថា ជនជាតិអ៊ីស្រាអែលតែងតែបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ជានិច្ច។ ឧទាហរណ៍ ពេលណាសត្រូវមកយាយី ជនជាតិអ៊ីស្រាអែលភ័យខ្លាច ហើយនាំគ្នាទទូចអង្វរព្រះជាម្ចាស់ ព្រោះគេជឿថា ព្រះជាម្ចាស់តែងតែមានព្រះហឫទ័យស្មោះត្រង់នឹងព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ ព្រះអង្គតែងតែយកព្រះហឫទ័យទុកដាក់នឹងមនុស្សលោក ជាពិសេស ជួយមនុស្សកម្សត់ទុគ៌ត ដោយព្រះហឫទ័យស្រឡាញ់។
នៅពេលមានកិត្តិយស នៅពេលសប្បាយ នៅពេលរងទុក្ខលំបាក ឬនៅពេលមានអាសន្ន ទោះបីកវីទំនុកតម្កើង មានអារម្មណ៍យ៉ាងណាក្ដី ក៏ពួកគេនៅតែនាំគ្នាចូលមករកព្រះជាម្ចាស់ជានិច្ច ដើម្បីទូលព្រះអង្គអំពីអ្វីៗដែលមានដក់ជាប់ក្នុងចិត្តរបស់ខ្លួន។
គម្ពីរទំនុកតម្កើង នេះបានតែងឡើងជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែ ពាក្យទូលអង្វរ ពាក្យអធិស្ឋាន និងពាក្យសរសើរតម្កើង នៅតែមានខ្លឹមសារ សម្រាប់អ្នកជឿនាបច្ចុប្បន្នកាលនេះជានិច្ច។ អ្នកជឿគ្រប់ៗរូបអាចយកសេចក្ដីដែលមានចែងក្នុងទំនុកតម្កើង មកអនុវត្តក្នុងជីវិតរបស់ខ្លួនផ្ទាល់ ស្របតាមស្ថានភាពដែលខ្លួនកំពុងឆ្លងកាត់ ឬក៏ប្រើទំនុកតម្កើង ទាំងនេះជាគំរូក្នុងការអធិស្ឋានក៏បាន។
ប្រហែលជាអ្នកអាននឹកឆ្ងល់ចំពោះឃ្លាខ្លះ ដែលកវីអធិស្ឋានសុំព្រះជាម្ចាស់ដាក់បណ្ដាសាខ្មាំងសត្រូវរបស់ខ្លួន។ មូលហេតុនាំឲ្យគេធ្វើដូច្នេះ មកពីប្រជាជនអ៊ីស្រាអែលនៅសម័យនោះ ពុំទាន់បានយល់ច្បាស់នូវព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះប្រជាជាតិទាំងអស់ក្នុងសកលលោកនេះ។
ព្រះគ្រិស្ដ ព្រមទាំងសាវ័ករបស់ព្រះអង្គនៅជំនាន់ដើម និងគ្រិស្ដបរិស័ទគ្រប់ជំនាន់ទាំងអស់តែងតែប្រើទំនុកតម្កើង ជាពាក្យអធិស្ឋាន ជាពាក្យសរសើរតម្កើង ដ្បិតព្រះជាម្ចាស់ផ្ទាល់បានដាក់ពាក្យទាំងនេះក្នុងដួងចិត្តប្រជារាស្ដ្ររបស់ព្រះអង្គ ដើម្បីឲ្យទំនុកតម្កើង មានលក្ខណៈមិនត្រឹមតែជាពាក្យអធិស្ឋានរបស់មនុស្សប៉ុណ្ណោះទេ តែជាព្រះបន្ទូលរបស់ព្រះដ៏មានព្រះជន្មគង់នៅផងដែរ។
យើងអាចបែងចែកគម្ពីរទំនុកតម្កើង ទាំងមួយរយហាសិបចំពូក ជាប្រាំភាគ:
• ភាគទីមួយ (១-៤១)
• ភាគទីពីរ (៤២-៧២)
• ភាគទីបី (៧៣-៨៩)
• ភាគទីបួន (៩០-១០៦)
• ភាគទីប្រាំ (១០៧-១៥០)
«ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះកិត្តិនាមព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។» (ទំនុកតម្កើង ១៤៦.២)
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: