ទំនុកតម្កើង 90:1-4
ទំនុកតម្កើង 90:1-4 គខប
ឱព្រះអម្ចាស់អើយ ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។ មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។ ព្រះអង្គបានធ្វើឲ្យមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា «ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!» ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។

