ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។ ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំ គឺឲ្យគេឃើញថាទូលបង្គំសុចរិត ព្រះអង្គគង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅក្រមដ៏សុចរិត។ ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។ ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច! រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។
អាន ទំនុកតម្កើង 9
ស្ដាប់នូវ ទំនុកតម្កើង 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 9:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ