ទំនុកតម្កើង 88:13-18

ទំនុកតម្កើង 88:13-18 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ចូល​មក​អធិស្ឋាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​តាំង​ពី​ព្រឹក។ ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ បង់​ចោល​ទូលបង្គំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ? ទូលបង្គំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។ ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ សង្កត់​មក​លើ​ទូលបង្គំ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។ ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន នឹង​មហា‌សាគរ​ដែល​នៅ​ឡោម‌ព័ទ្ធ​ទូលបង្គំ ព្រម​ទាំង​គ្រប​ពី​លើ​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។ ព្រះអង្គ​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ទូលបង្គំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ទូលបង្គំ។