ទំនុកតម្កើង 86:1-10

ទំនុកតម្កើង 86:1-10 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ដ្បិត​ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត! សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​នេះ​ផង! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ដ្បិត​ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ​ពេញ​មួយ​ថ្ងៃ។ សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។ នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។ ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ។ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។