ទំនុកតម្កើង 85:7-13

ទំនុកតម្កើង 85:7-13 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើ ព្រះអង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។ ពិត​មែន​ហើយ ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​ក្នុង​ពេល​ឆាប់ៗ សិរី‌រុងរឿង​របស់​ព្រះអង្គ​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។ ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មក ហើយ​ក៏​មាន​សេចក្ដី​សុចរិត លេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។ ព្រះ‌អម្ចាស់​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើង ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។ សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។