ទំនុកតម្កើង 8:5-8

ទំនុកតម្កើង 8:5-8 គខប

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗ ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រី​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។