ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ ព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេ គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!
អាន ទំនុកតម្កើង 8
ស្ដាប់នូវ ទំនុកតម្កើង 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 8:3-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ