ទំនុកតម្កើង 72:17-19

ទំនុកតម្កើង 72:17-19 គខប

សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណា នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណា ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ! សូម​លើក​តម្កើង​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ! សូម​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង របស់​ព្រះអង្គ​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ! អាម៉ែន! អាម៉ែន!