ទំនុកតម្កើង 71:17-18

ទំនុកតម្កើង 71:17-18 គខប

ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំ តាំង​ពី​ទូលបង្គំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាស អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដដែល។ ឱ​ព្រះ‌ជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះ‌ចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។