ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានល្បងលមើលចិត្តយើងខ្ញុំ ព្រះអង្គបានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។ ព្រះអង្គបាននាំយើងខ្ញុំឲ្យជួបនឹងទុក្ខលំបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំវេទនាជាច្រើនដែរ។ ព្រះអង្គបណ្ដោយឲ្យសត្រូវ បំបោលសេះពីលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំឲ្យចេញរួច ហើយប្រទានឲ្យយើងខ្ញុំ បានសម្បូណ៌ហូរហៀរ។ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គ ទាំងនាំតង្វាយដុតយកមកថ្វាយព្រះអង្គ ដូចទូលបង្គំបានសន្យា គឺស្របតាមពាក្យដែលទូលបង្គំ បានទូលព្រះអង្គ នៅពេលមានអាសន្ន។ ទូលបង្គំយកសត្វដ៏ធាត់ៗ គឺពពែឈ្មោល គោឈ្មោល និងចៀមឈ្មោល មកថ្វាយជាតង្វាយ ហើយក្លិននៃយញ្ញបូជានេះសាយភាយ ឡើងទៅកាន់ព្រះអង្គ។ - សម្រាក អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាច ព្រះជាម្ចាស់អើយ សូមអញ្ជើញមកស្ដាប់ ខ្ញុំនឹងរៀបរាប់អំពីកិច្ចការ ដែលព្រះអង្គបានធ្វើចំពោះខ្ញុំ។ ខ្ញុំបានស្រែកអង្វររកព្រះអង្គ ទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត ព្រះអម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់ស្ដាប់ពាក្យខ្ញុំ ព្រះអង្គយកព្រះហឫទ័យទុកដាក់ នឹងសម្រែកទូលអង្វររបស់ខ្ញុំ សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបាន បដិសេធពាក្យទូលអង្វររបស់ខ្ញុំទេ ហើយព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះខ្ញុំជានិច្ច!។
អាន ទំនុកតម្កើង 66
ស្ដាប់នូវ ទំនុកតម្កើង 66
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 66:10-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ