ប្រជាជននៅផែនដីទាំងមូលអើយ ចូរនាំគ្នាស្រែកជយឃោស ថ្វាយព្រះជាម្ចាស់! ចូរស្មូត្រទំនុកតម្កើង ថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។ មនុស្សម្នានៅផែនដីទាំងមូល ក្រាបថ្វាយបង្គំព្រះអង្គ ហើយនាំគ្នាស្មូត្រទំនុកតម្កើង ព្រះអង្គ គេស្មូត្រទំនុកតម្កើង ថ្វាយព្រះនាមព្រះអង្គ។ - សម្រាក ចូរនាំគ្នាមករំពៃមើលស្នាព្រះហស្ដ របស់ព្រះជាម្ចាស់! កិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្សលោក គួរឲ្យស្ញែងខ្លាចណាស់។ ព្រះអង្គបានធ្វើឲ្យទឹកសមុទ្ររីង ទៅជាដីគោក ដើម្បីឲ្យប្រជាជនដើរឆ្លង។ ដោយព្រះអង្គធ្វើការដ៏អស្ចារ្យនោះ យើងមានអំណរសប្បាយយ៉ាងខ្លាំង។ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គពិនិត្យមើលប្រជាជាតិទាំងឡាយ ដើម្បីកុំឲ្យពួកបះបោរ អាចក្រោកឡើងបានឡើយ! - សម្រាក ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាសរសើរតម្កើងព្រះនៃយើង ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអង្គ! ព្រះអង្គប្រទានឲ្យយើងមានជីវិត ហើយព្រះអង្គមិនបណ្ដោយ ឲ្យយើងភ្លាត់ដួលឡើយ។
អាន ទំនុកតម្កើង 66
ស្ដាប់នូវ ទំនុកតម្កើង 66
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 66:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ