ទំនុកតម្កើង 52
52
អ្នកទុកចិត្តលើព្រះជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យសម្បត្តិ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ នៅគ្រាដែលលោកដូអេក ជាជនជាតិអេដុម ទៅទូលស្ដេចសូលថា ស្ដេចដាវីឌបានរត់ទៅជ្រកកោននឹងស្ដេចអហ៊ីម៉ាឡេក។#៥២.០ សូមអាន ១សយ. ២១.៧, ២២.៩-១០។
1អ្នកខ្លាំងពូកែអើយ
ហេតុអ្វីបានជាអ្នកចេះតែអួត
ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ?
ព្រះជាម្ចាស់មានព្រះហឫទ័យ
ស្មោះស្ម័គ្រជានិច្ច!។
2រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ
ចង់ប្រព្រឹត្តអំពើទុច្ចរិត
ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត
គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។
3អ្នកចូលចិត្តការអាក្រក់ជាងការល្អ
ហើយចូលចិត្តកុហកជាងនិយាយការពិត។
4អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេ
អ្វីៗដែលអ្នកពោលចេញមក
សុទ្ធតែអាស្រូវទាំងអស់។
5ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ
អ្នករហូតតទៅជាមិនខាន
ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន
ហើយព្រះអង្គនឹងយកអ្នកចេញ
ពីពិភពលោកដែលយើងរស់នៅនេះ។
- សម្រាក
6មនុស្សសុចរិតនឹងឃើញ
ហើយកោតខ្លាចទៀតផង
គេនាំគ្នាសើច ទាំងពោលថា:
7«មើលអ្នកនុ៎ះ!
គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេ
គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន
ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
8រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់
របស់ព្រះជាម្ចាស់
ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី
ខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណា
របស់ព្រះជាម្ចាស់រហូតតទៅ។
9ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច
ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ
ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ
នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 52: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.