ទំនុកតម្កើង 51:13-17

ទំនុកតម្កើង 51:13-17 គខប

ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ ទោះ​បី​តង្វាយ​ដុត​ទាំង​មូល ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ដែរ។ យញ្ញ‌បូជា​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយ ព្រះអង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយ និង​ចិត្ត​លែង​មាន​អំនួត។