ព្រះជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។ ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។ ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អាន ទំនុកតម្កើង 46
ស្ដាប់នូវ ទំនុកតម្កើង 46
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 46:1-7
7 Days
Depression can affect anyone of any age for any number of reasons. This seven-day plan will guide you to the Counselor. Quiet your mind and heart as you read the Bible and you will discover peace, strength, and everlasting love. For more content, check out finds.life.church.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ