ទំនុកតម្កើង 45:6-8

ទំនុកតម្កើង 45:6-8 គខប

បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ព្រះអង្គ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ ហេតុ​នេះ​ហើយ​បាន​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ព្រះអង្គ​ជ្រើស​រើស​ព្រះអង្គ ពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះអង្គ ហើយ​ប្រទាន​ឲ្យ​ព្រះអង្គ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប ដោយ​ចាក់​ប្រេង​អភិសេក​ព្រះអង្គ។ ព្រះ‌ភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 45:6-8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ