ទំនុកតម្កើង 42:2-4

ទំនុកតម្កើង 42:2-4 គខប

ខ្ញុំ​ស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ​បាន? ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។ ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​ព្រះ‌គុណ​ព្រះអង្គ។