ទំនុកតម្កើង 4:6-8

ទំនុកតម្កើង 4:6-8 គខប

មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ? ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង! ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។ ពេល​ទូលបង្គំ​ចូល​ដំណេក នោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ ដោយ​សុខ‌ដុម‌រមនា។