ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គមិនសព្វព្រះហឫទ័យ នឹងទូលបង្គំក៏ដោយ សូមកុំដាក់ទោសទូលបង្គំឡើយ ហើយទោះបីទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទារុណកម្មទូលបង្គំដែរ ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺចុកចាប់ ព្រះហស្ដរបស់ព្រះអង្គបានសង្កត់ មកលើទូលបង្គំ។ ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់ ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរ ឡើងលិចក្បាលទូលបង្គំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។ របួសទូលបង្គំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច ព្រោះតែគំនិតលេលារបស់ទូលបង្គំ។ ទូលបង្គំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន ហើយទូលបង្គំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។ ទូលបង្គំគ្រុនក្ដៅយ៉ាងខ្លាំង ពេញសព្វសព៌ាង្គកាយ។ ទូលបង្គំអស់កម្លាំង ខ្សោះល្វើយ ហើយទូលបង្គំស្រែកថ្ងូរ ព្រោះឈឺចុកចាប់ហួសប្រមាណ។ ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។ បេះដូងទូលបង្គំញាប់ញ័រ កម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។ មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំ មិនហ៊ានចូលជិតទូលបង្គំទេ ព្រោះខ្លាចដំបៅរបស់ទូលបង្គំ សូម្បីតែក្រុមគ្រួសាររបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយពីទូលបង្គំដែរ។ អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ ពួកគេមួលបង្កាច់ទូលបង្គំ ចង់ឲ្យទូលបង្គំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។
អាន ទំនុកតម្កើង 38
ស្ដាប់នូវ ទំនុកតម្កើង 38
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 38:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ