ទំនុកតម្កើង 36:7-10

ទំនុកតម្កើង 36:7-10 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា របស់​ព្រះអង្គ មាន​តម្លៃ​ដ៏​លើស‌លុប​បំផុត! មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី របស់​ព្រះអង្គ ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។ ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ ឲ្យ​មនុស្ស​លោក​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។ ដ្បិត​ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ‌សារ​ពន្លឺ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ត​ទៅ​ទៀត ហើយ​សម្តែង​ព្រះ‌ហឫទ័យ​សុចរិត ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។