ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។ សូមប្រកាសជាមួយខ្ញុំថា ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង! យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។ ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។ អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ។ មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។ ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។ ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលុប! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ នឹងមិនខ្វះអ្វីឡើយ។
អាន ទំនុកតម្កើង 34
ស្ដាប់នូវ ទំនុកតម្កើង 34
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 34:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ