ទំនុកតម្កើង 33:12-15

ទំនុកតម្កើង 33:12-15 គខប

មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណា ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន! មាន​សុភមង្គល​ហើយ ប្រជា‌ជន​ណា​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់!។ ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់ ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ព្រះអង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។