ទំនុកតម្កើង 32:8-10

ទំនុកតម្កើង 32:8-10 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។ មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ ដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។ មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។