ទំនុកតម្កើង 31:6-10

ទំនុកតម្កើង 31:6-10 គខប

ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។ ទូលបង្គំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូលបង្គំ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​មាន​កង្វល់។ ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ទូលបង្គំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។ ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 31:6-10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ