ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ ព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំ និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។ ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្ត ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក ខ្ញុំទម្រេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។ ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំមិនភ័យខ្លាចដែរ។ ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។
អាន ទំនុកតម្កើង 3
ស្ដាប់នូវ ទំនុកតម្កើង 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 3:3-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ