ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។ ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។ ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។ ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ ដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។ ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ!
អាន ទំនុកតម្កើង 27
ស្ដាប់នូវ ទំនុកតម្កើង 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 27:1-8
7 Days
Advent is simply a season of expectant waiting and preparation. Join pastor and author Louie Giglio on an Advent journey to discover that waiting is not wasting when you're waiting on the Lord. Take hold of the chance to uncover the vast hope offered through the journey of Advent. In the next seven days you'll find peace and encouragement for your soul as anticipation leads toward celebration!
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ