ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។ ព្រះអង្គនាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ព្រះអង្គបង្រៀនគេឲ្យស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី* និងគោរពដំបូន្មានរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! ទូលបង្គំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមលើកលែងទោសឲ្យទូលបង្គំផង។ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។ គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។ ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។
អាន ទំនុកតម្កើង 25
ស្ដាប់នូវ ទំនុកតម្កើង 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 25:8-15
5 days
What is my purpose? What am I meant to do with my life? What is God's plan for me? These are all questions many of us ask at one point or another in our lives. We aim to answer some of these questions as we unpack what it is to step into your purpose. Join a few of our C3 College students as they shed some light on this topic.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ