ទំនុកតម្កើង 25:4-7

ទំនុកតម្កើង 25:4-7 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។ សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​តែង​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជានិច្ច សូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។