ទំនុកតម្កើង 25:16-22

ទំនុកតម្កើង 25:16-22 គខប

សូម​ទត​មក​ទូលបង្គំ ហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។ ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់ សូម​ដក​ការ​តប់‌ប្រមល់​នេះ ចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។ សូម​ទត​មក​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូលបង្គំ សូម​អត់‌ទោស​ឲ្យ​ទូលបង្គំ បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។ សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ទូលបង្គំ​ខ្លាំង​យ៉ាង​ណា។ សូម​ការពារ និង​រំដោះ​ទូលបង្គំ​ផង! សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះ ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ​ហើយ!។ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​ជានិច្ច សូម​រក្សា​ជីវិត​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា ទាំង​ប៉ុន្មាន​ផង!។