ទំនុកតម្កើង 25:16-21
ទំនុកតម្កើង 25:16-21 គខប
សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តទូលបង្គំទៅ។ សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ សូមអត់ទោសឲ្យទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។ សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។ សូមការពារ និងរំដោះទូលបង្គំផង! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឲ្យសោះ ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។


