ទំនុកតម្កើង 18:46-49

ទំនុកតម្កើង 18:46-49 គខប

ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​សង្គ្រោះ​ទូលបង្គំ! ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ តម្កើង​ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ។